គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​អាជីព

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ឪពុក​ម្តាយ​ជា​ច្រើន​មាន​អារម្មណ៍​ថា បច្ចេកវិទ្យា AI និង​កុំព្យូទ័រ​ទាំងអស់​នឹង​មាន​សារៈសំខាន់​នៅ​ក្នុង​ការងារ​នា​ពេល​អនាគត ។ ឪពុក​ម្តាយ​ជា​ច្រើន​ណែនាំ​កូន​ឱ្យ​រៀន​សរសេរ​កូដ និង​ធ្វើ​ឱ្យ​ពួក​គេ​ចេះ​កុំព្យូទ័រ ។ ប៉ុន្តែ​ឪពុក​ម្តាយ​មួយ​ចំនួន​ក៏​មាន​អារម្មណ៍​ថា ការងារ​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ក៏​នឹង​មិន​រលាយ​បាត់​ដែរ ជា​ពិសេស​ការងារ​ពាណិជ្ជកម្ម សេវា​សុខភាព និង​សង្គម ។ គេ​ជឿជាក់​ថា យើង​នឹង​ត្រូវការ​ការងារ​ដោយ​ដៃ​ជា​និច្ច ដូច​ជា​វិស្វករ អ្នក​ដាក់​ធ្នើរ សេវា​សង្គ្រោះ​បន្ទាន់ អ្នក​អប់រំ បុគ្គលិក​មន្ទីរពេទ្យ ។ មេធាវី​ដ៏​អស្ចារ្យ គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត នឹង​មិន​ចេញពី​ការងារ​ឡើយ ។

នៅ​ពេល​សួរ​ថា តើ​ឪពុក​ម្តាយ​ចង់ឱ្យ​កូន​ដើរ​តាម​គន្លង​ចាស់​របស់​ពួក​គេ ឬ​អត់​នោះ ឪពុក​ម្តាយ​ជា​ច្រើន​បាន​និយាយ​ថា ទេ ។ មូលហេតុ​ចំបង គឺ​ពួក​គេ​ចង់ឱ្យ​កូន​របស់​ពួក​គេ​ធ្វើ​តាម​ចំណូលចិត្ត​របស់​ពួក​គេ ពួក​គេ​ចង់ឱ្យ​កូន​ៗ​ទទួល​បានការ​ងារ​ល្អ ឬ​រីក​ចម្រើន ឬ​ដោយសារ​តែ​ពួក​គេ​ខ្លួនឯង​មិន​ពេញចិត្ត​នឹង​របៀប​ដែល​អាជីព​របស់​ពួក​គេ​បាន​ដំណើរការ ។ មាន​គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​ជម្រើស​របស់​ពួក​គេ ៖

១. ពិភាក្សា​អំពី​ចំណង់ និង​ការ​ចូល​ចិត្ត​របស់​ពួក​គេ ៖ សូម​ចាប់ផ្តើម​ការ​សន្ទនា​ដោយ​សួរ​កូន​របស់​អ្នក​នូវ​សំណួរ​អំពី​ខ្លួន​ពួក​គេ ។ មេរៀន ប្រធានបទ​ដែល​ចូល​ចិត្ត គ្រូ សកម្មភាព ឬ​រឿង​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ​នៅ​ខាងក្រៅ​សាលា ។ រឿង​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​បានឮ និង​ចាប់ផ្តើម​អ្វី​ៗ​ដោយ​វិជ្ជមាន ។ លើកទឹកចិត្ត​កូន​ឱ្យ​ស្វែង​យល់​ពី​របៀប​ដែល​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ​អាច​មាន​ផល​វិជ្ជមាន ចំពោះ​ការ​ជ្រើសរើស​ការងារ ឬ​អាជីព​នា​ពេល​អនាគត ។

២. ជ្រើសរើស​ពេលវេលា​របស់​អ្នក ៖ សាកល្បង​ជ្រើសរើស​ពេលវេលា​ដែល​កូន​របស់​អ្នក​សម្រាក​បាន​ច្រើន ប្រហែលជា​ធ្វើ​ដំណើរ​តាម​ឡាន នៅ​ចុង​ស​ប្តា​ហ៍ ឬ​អាហារ​ពេល​ល្ងាច ។ ការ​ស្រាវជ្រាវ និង​ចិត្ត​វិទ្យា​គាំទ្រ​ថា នៅ​ពេល​ដែល​កុមារ​ញ៉ាំ​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត ពួក​គេ​កាន់តែ​រីករាយ ពួក​គេ​សម្រាក​កាន់តែ​ច្រើន និង​ចូល​រួមការ​សន្ទនា​ជាមួយ​អ្នក​កាន់តែ​ច្រើន ។

៣. រក្សា​ការ​សន្ទនា​ឱ្យ​ធូរស្រាល និង​ក្រៅផ្លូវការ ៖ សូម​ចាប់ផ្តើម​ការ​សន្ទនា​បែប​ងាយ​ៗ ដើម្បី​ឱ្យ​ក្មេង​ជំទង់​គិត​អំពី​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​នា​ពេល​អនាគត ។ កុមារ​ខ្លះ​គិត​ថា ពួក​គេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ​នៅ​ពេល​ពួក​គេ​ចាស់ ហើយ​អ្នក​ផ្សេង​ទៀត​មិន​បាន​គត ។ ដូច្នេះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​រំលឹក​ពួក​គេ​ថា វា​មិន​អី​ផង​ដែរ ។

៤. កុំ​បញ្ចេញយោបល់​ខ្លួនឯង​លើសលុប​ពេក ៖ បទ​ពិសោធន៍​អ្នក​សំខាន់ ប៉ុន្តែ​កុំ​បញ្ចេញយោបល់​ខ្លួនឯង​លើសលុប​ពេក ។ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ចង​ចាំ​ថា ការ​សន្ទនា​អំពី​អាជីព​ដែល​មាន​អត្ថន័យ និង​មាន​ប្រយោជន៍ មិន​មាន​ន័យ​ថា អ្នក​ត្រូវ​មាន​ចម្លើយ​ទាំង​អស់នោះ​ទេ ហើយ​វា​មិន​អី​ទេ ប្រសិនបើ​អ្នក​មិនដឹង ។ តាម​រយៈ​ការ​ស្វែង​យល់​ពី​ជម្រើស​នៃ​ការ​អប់រំ និង​អាជីព​រួម​គ្នា មាតាបិតា​អាច​ជួយ​កូន​របស់​ពួក​គេ​ស្វែងរក​ជំហាន​បន្ទាប់​ដ៏​ត្រឹមត្រូវ​សម្រាប់​ពួក​គេ ៕ ប្រភព ៖ bbc

Leave a Reply

Your email address will not be published. Required fields are marked *

ចុចត្រឡប់វិញ