សម្ដេចធិបតី ស្នើពលរដ្ឋកុំព្រួយបារម្ភរឿងអង់តែនទូរសព្ទប៉ះពាល់សុខភាព រហូតដល់មិនអនុញ្ញាតឱ្យសាងសង់អង់តែនក្បែកន្លែងរស់នៅ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់បងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភរឿងអង់តែនទូរសព្ទប៉ះពាល់សុខភាព រហូតដល់មិនអនុញ្ញាតឱ្យសាងសង់អង់តែនក្បែកន្លែងរស់នៅ។ សម្ដេចធិបតីបន្ថែមថា តាមការសិក្សាលើពិភពលោក បង្ហាញថា អង់តែនទូរសព្ទគ្មានផលប៉ះពាល់ដល់សុខភាពឡើយ។

សម្ដេចធិបតី ថ្លែងដូច្នេះក្នុងពេលអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បើទោះបីជាត្រូវចំណាយខ្ពស់លើការអភិវឌ្ឍ រដ្ឋាភិបាលឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ ក៏កម្ពុជាត្រូវតែអភិវឌ្ឍន៍ ដើម្បីមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍដោយចីរភាព។

នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្ម និងធនាគារជាតិកម្ពុជា ត្រូវសហការជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូវនិកឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

ចុចត្រឡប់វិញ