ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណដែលគេសង្ស័យជាជនបែកថ្នាំផង បានជិះកង់ទៅកាប់គាត់ចំកពីក្រោយ បណ្ដាលឲ្យដួលស្លាប់យ៉ាងរន្ធត់នៅលើដងផ្លូវ ពេលគាត់កំពុងដើរមកពីទិញសាប៊ូ កាលពីវេលាម៉ោង១រសៀលថ្ងៃទី ០៦ កក្កដា នៅចំណុចភូមិច្រាបក្រសាំង សង្កាត់តវត្តគរ ក្រុងបាត់ដំបង ជនសង្ស័យបានជិះគង់គេចខ្លួនបាត់ភ្លាមៗដែរ ដែលសមត្ថកិច្ចកំពុងតាមរក។
ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ហោ ប៉ុក ស្រីអាយុ៧៧ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ។ ជនរងគ្រោះ ត្រូវជនមិនស្កាល់អត្តសញ្ញាណនោះកាប់ត្រូវកញ្ចឹងក ស្ទើរដាច់បណ្ដាលឥ្យដួលស្លាប់ភ្លាមៗនៅលើងថ្នល់ រីឯជនដៃដល់បានជិះកង់គេចខ្លួនបាត់។ ពុំមានអ្នកស្គាល់ថា ជនដៃដល់រស់នៅទីណា មកពីប្រភពណាទេ តែជននោះជិះកង់ហើយមានរុំមុខផង។ នេះបើតាមសាក្សីបាននិយាយ នៅកន្លែងកើតហេតុ។

សាក្សីបានប្រាប់ថា ស្ត្រីរងគ្រោះបានដើរត្រឡប់មកពីទិញសាប៊ូ នៅតូលលក់ដូរមួយកន្លែងនៅក្បែរនោះសំដៅមកផ្ទះវិញ។ ប៉ុន្តែពេលគាត់កំពុងដើរលើដងផ្លូវសុខៗ ស្រាប់តែជនដៃដល់បានជិះកង់មកពីក្រោយ ហើយចុះកាប់គាត់គ្មានប្រណីដៃ រហូតគាត់ដួលស្លាប់យ៉ាងរន្ធត់កន្លែងកើតហេតុ។ បើតាមពិនិត្យលើសម្មភាព ជននោះទំនងដូចជាមនុស្សបែកថ្នាំផង។
សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ និង មន្ត្រីខ្លះបានតាមស្វែងរកជនដៃដល់ខ្វាត់ខ្វែងពេញភូមិភ្លាមៗដែរ។ ប៉ុន្តែគិតត្រិមម៉ោង២និង៤០នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចរកជនដៃដល់នោះមិនទាន់ឃើញនៅឡើយទេ ហើយក៏កំពុងដាក់ពង្រាយកម្លាំងគ្រប់ច្រកល្ហកដើម្បីតាមចាប់ខ្លួនជនគ្មានអត្តសញ្ញាណនោះ៕