សម្ដេចធិបតី ស្នើពលរដ្ឋកុំព្រួយបារម្ភរឿងអង់តែនទូរសព្ទប៉ះពាល់សុខភាព រហូតដល់មិនអនុញ្ញាតឱ្យសាងសង់អង់តែនក្បែកន្លែងរស់នៅ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់បងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភរឿងអង់តែនទូរសព្ទប៉ះពាល់សុខភាព រហូតដល់មិនអនុញ្ញាតឱ្យសាងសង់អង់តែនក្បែកន្លែងរស់នៅ។ សម្ដេចធិបតីបន្ថែមថា តាមការសិក្សាលើពិភពលោក បង្ហាញថា អង់តែនទូរសព្ទគ្មានផលប៉ះពាល់ដល់សុខភាពឡើយ។ សម្ដេចធិបតី ថ្លែងដូច្នេះក្នុងពេលអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បើទោះបីជាត្រូវចំណាយខ្ពស់លើការអភិវឌ្ឍ រដ្ឋាភិបាលឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ ក៏កម្ពុជាត្រូវតែអភិវឌ្ឍន៍ ដើម្បីមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍដោយចីរភាព។ នាយករដ្ឋមន្ត្រី ណែនាំឱ្យក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្ម និងធនាគារជាតិកម្ពុជា ត្រូវសហការជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូវនិកឱ្យដំណើរការបានល្អ ដោយលុបបំបាត់ការលក់ទំនិញក្លែងក្លាយ និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ៕

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry’s standard

Read More

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការចែករំលែក នូវបទពិសោធន៍ខ្លះៗ ស្តីពីបច្ចេកទេស ដែលអាចលួចទិន្នន័យពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នក ពីការប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ ឬគ្មានប្រពភច្បាស់លាស់ ដែលបានរៀបចំប្រព័ន្ធបច្ចេកទេសពីជនអនាមិក។

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry’s standard

Read More
ចុចត្រឡប់វិញ